Paris Peace Accords 23 Oct. 1991

Monday, October 23, 2017

[Vietnamization: Elections] តំណាងរាស្ត្រ ​បក្ស​ប្រឆាំង​ មួយ​រូប​ ថា, តាម​ច្បាប់​ បក្ស​កាន់អំណាច ​គួរ​ ត្រូវ ​រំលាយ​ចោល | Opposition MP says according to law it is ruling party that should be dissolved

លោក សួន រីដា តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ ចូលរួម​ក្នុង​សន្និសីទ​កាសែត​និយាយ​ពី​ការ​វិវឌ្ឍ​នយោបាយ នៅ​មុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ រាជធានី​ភ្នំពេញ ថ្ងៃ២៥ ខែ​កញ្ញា ឆ្នាំ​២០១៧។ RFA
លោក សួន រីដា តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ ចូលរួម​ក្នុង​សន្និសីទ​កាសែត​និយាយ​ពី​ការ​វិវឌ្ឍ​នយោបាយ នៅ​មុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ រាជធានី​ភ្នំពេញ ថ្ងៃ២៥ ខែ​កញ្ញា ឆ្នាំ​២០១៧។ RFA

តំណាងរាស្ត្រ ​បក្ស​ប្រឆាំង​ មួយ​រូប​ ថា, តាម​ច្បាប់​ បក្ស​កាន់អំណាច ​គួរ​ ត្រូវ ​រំលាយ​ចោល

RFA / វិទ្យុ អាស៊ី សេរី | ២២ តុលា ២០១៧


តំណាងរាស្ត្រ​ មួយ​រូប ​របស់​ គណបក្ស​ប្រឆាំង បាន​ចេញ​មុខ​ ចោទប្រកាន់​ទៅ គណបក្ស​ ប្រជាជន ​កម្ពុជា ថា, បើ​ ផ្អែក​តាមច្បាប់ ​គណបក្ស​កាន់​អំណាច ​ទៅវិញ​ទេ ដែល​ត្រូវ​ រំលាយ​ចោល។  តំណាងរាស្ត្រ​ មណ្ឌល​កំពង់ស្ពឺ មកពី​គណបក្ស​ សង្គ្រោះជាតិ លោក សួន រីដា ថា, គណបក្ស​ កាន់អំណាច​ មាន​ដើម​កំណើត​ មកពី​វៀតណាម, បាន​កាត់​ដី​ ឲ្យ​វៀតណាម, និង​ធ្លាប់​បង្កើត​ ឱ្យ​មាន​ អបគមន៍។  ដូច្នេះ ​ហេតុផល​ ទាំងនោះ ​សម​ល្មម ​នឹង​រំលាយ​ចោល។


មូលហេតុ​ដែល​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ មកពី​គណបក្សប្រឆាំង​លោក សួន រីដា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) ផ្លូវការ​របស់​លោក នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ថា គណបក្ស​ប្រជាជន​កម្ពុជា អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម លោក សុខ គង់ និង​ជនជាតិ​ថៃ លោក លី យ៉ុងផាត់ ធ្វើជា​សមាជិក​ព្រឹទ្ធសភា។ បំផ្លាញ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ឃុបឃិត​ជាមួយ​អតីត​មេដឹកនាំ​ខ្មែរក្រហម បើកឱកាស​ឱ្យ​ជនជាតិ​ចិន និង​វៀតណាម ជា​ឈ្មួញ​ទុច្ចរិត​បំផ្លាញ​ធនធានធម្មជាតិ និង​ចំណុច​ចុងក្រោយ​គឺ​លោក ហ៊ុន សែន ស្រែក​ជេរ​អន្តរជាតិ ដែល​ជា​បណ្ដា​ឲ្យ​ប្រទេស​ផ្ដល់​ជំនួយ លើក​ស្ទួយ​សេដ្ឋកិច្ច​ជាតិ តាមរយៈ​ផ្ដល់​ភាព​អនុគ្រោះ​ពន្ធ​នាំចូល​សំលៀកបំពាក់ ស្បែកជើង ដែល​ជា​ហេតុ​នឹង​បង្កើត​ឱ្យ​មាន​ចលាចល​សេដ្ឋកិច្ច​សង្គម និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធ្លាក់​ចុះ។ លោក​ថា ហេតុផល​នេះ​ទាំងនេះ បើ​ផ្អែក​តាមច្បាប់​គណបក្ស​នយោបាយ​មាត្រា​ទី​៦​ថ្មី និង​៤៤​ថ្មី គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ត្រូវ​រំលាយ​ចោល។
ការ​លើក​ឡើង​របស់​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ដូចនេះ ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ប្រឈម​ការ​រំលាយ​ចោល ព្រោះ​រដ្ឋាភិបាល​បាន​ប្ដឹង​ទៅ​តុលាការ​កំពូល​ឲ្យ​រំលាយ​គណបក្ស​នេះ។
ទាក់ទង​ការ​ចោទ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ សួន រីដា មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ដូចនេះ អ្នកវិភាគ​នយោបាយ​លោក សូ ចន្ថា ថា លោក​មិន​គាំទ្រ​ការ​ចោទ​គ្នា​ទៅវិញ​ទៅ​មក​ដូច្នេះ​ទេ ព្រោះ​មិន​ចំណេញ​ដល់​ជាតិ។ ប៉ុន្តែ​លោក​ថា នេះ​ជា​រឿង​ធម្មតា​ទេ នៅ​ពេល​មាន​បញ្ហា​នយោបាយ​គណបក្ស​ទាំងពីរ​តែ​រក​ចំណុច​ខ្សោយ​របស់​គូប្រកួត​មក​វាយ​ប្រហារ។
ចំណែក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ញឹកញាប់​មុន​ការ​សម្រេច​របស់​តុលាការ​ថា គណបក្សប្រឆាំង​នឹង​ត្រូវ​រំលាយ​ចោល ទោះ​សហគមន៍​អន្តរជាតិ​កំពុង​ថ្កោលទោស​លោក​យ៉ាង​ក៏​ណា​ពី​ផែនការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។
ជាថ្មី​ម្ដង​ទៀត នៅ​ថ្ងៃ​ទី​២២ ខែ​តុលា នៅ​ពេល​លោក ហ៊ុន សែន ជួប​ជាមួយ​កម្មករ​កម្មការិនី​នានា នៅ​រាជធានី​ភ្នំពេញ លោក ហ៊ុន សែន បាន​ព្រមាន​ថា ៩៩​ភាគរយ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​រំលាយ​ចោល។ សារព័ត៌មាន​ហ្វ្រេសញូវ (Fresh News) បាន​ដក​ស្រង​សម្ដី​លោក ហ៊ុន សែន មក​ផ្សាយ​បន្ត​ថា នៅ​ពេល​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​រំលាយ បើ​សមាជិក​សភា មេឃុំ​-​ចៅសង្កាត់ និង​សមាជិក​ប្រឹក្សា​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​របស់​គណបក្ស​នេះ មក​ចុះចូល​ជាមួយ​គណបក្ស​លោក នឹង​ទុក​ដំណែង​ឲ្យ​នៅ​ដដែល។ លោក ហ៊ុន សែន អួតអាង​ថា នេះ​ជា​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​របស់​លោក។
យ៉ាងណា​ក៏​ដោយ​ចុះ អ្នកវិភាគ​នយោបាយ​លោក សូ ចន្ថា សង្កេត​ឃើញ​ថា បើ​មើល​ទៅលើ​សន្ទុះ​អន្តរជាតិ​ដែល​ប្រតិកម្ម​នៅ​ពេល​នេះ គណបក្ស​សង្គ្រោះជាតិ​នឹង​មិន​ត្រូវ​រំលាយ​ចោល​នោះ​ទេ។ លោក​ថា អ្វី​ដែល​កើត​មក​លើ​គណបក្សប្រឆាំង​ផ្ទួនៗ​បែបនេះ គឺ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​គណបក្ស​គណបក្ស​ប្រឆាំង​ចុះ​ខ្សោយ និង​គ្មាន​មេ​ដឹក​ដែល​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ឈ្នះ មុន​ពេល​បោះឆ្នោត​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល​អន្តរជាតិ​ថា ចំណាត់​ការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន មក​លើ​គណបក្សប្រឆាំង​នៅ​ពេល​នេះ ជា​រដ្ឋប្រហារ​ត្រជាក់​ដើម្បី​កម្ទេច​គូប្រកួត​មុន​ការបោះឆ្នោត។ នៅ​ពេល​នេះ ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​តែងតែ​ចេញ​មក​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​ប្រធាន​គណបក្សប្រឆាំង​លោក កឹម សុខា បញ្ឈប់​ផែនការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។ ចំណែក​តំណាងរាស្ត្រ​គណបក្សប្រឆាំង​នៅ​ក្នុង​ប្រទេស គ្រោង​នឹង​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​យាង​ទ្រង់​ធ្វើជា​អាជ្ញាកណ្ដាល​សម្របសម្រួល​បញ្ចប់​វិបត្តិ​នយោបាយ៕



7 comments:

  1. Anonymous3:50 AM

    Well, looks like everybody in Cambodia [the little people, young and old, and every rank and file of the Hun Sen regime included] has just had it with the HUN SEN Viet/CPP's oppression of the Khmer people in favor of the Viet/YUON. Down with the HUN SEN/Viet CPP regime in Phnom Penh!!! Bravo and long live the Khmer people!!!

    ReplyDelete
    Replies
    1. Anonymous9:41 AM

      Talk, talk, talk, only losers talk. CNRP and supporters are a bunch of losers.

      Clearly, Mr. Hun Sen and CPP are winning big. They get things done. Look at the progress in Cambodia, new roads, bridges, buildings, garment factories.

      All CNRP can do is to organize strikes and disruptions.

      Delete
    2. Anonymous9:48 AM

      You Minh Nguyen just don't get it, do [Ma] you?

      Delete
  2. Anonymous9:50 AM

    According law? Bring them to trial then. Apparently CNRP folks do not understand law.

    CNRP a couple years ago also said according to law, China has sovereignty over the South China sea because it has the name China in the dispute area.

    CNRP then openly endorsed China over the dispute of South China sea against USA's wish to protect the area for international freedom of navigation. But China ignored CNRP's courting and went with Mr. Hun Sen.

    And now, CNRP is calling for USA for help to go against Mr. Hun Sen and CPP. I am just shaking my head with such infantile behavior. Do a google search for: CNRP infantile.

    See what I mean? LOL...

    ReplyDelete
    Replies
    1. Anonymous9:53 AM

      Go home Vietcong! Get out of Cambodia now!!!

      Delete
    2. Anonymous8:36 AM

      https://www.cambodiadaily.com/archives/rainsy-says-cnrp-backs-china-not-vietnam-in-sea-dispute-50433/

      How dare Sam Rainsy challenge USA's freedom of navigation act?

      Delete
  3. Anonymous8:49 AM

    You just don't get it Minh Nguyen, do [Ma] you?

    ReplyDelete