ព្រះរាជអាជ្ញា សាលាដំបូង សម្រេច ឃុំខ្លួនមនុស្ស ១៥នាក់ ជាបណ្តោះអាសន្ន នៅបន្ទាយទ័ពឆត្រយោង៩១១
ដោយ៖ តាត ឧត្តម និង ពេជ្រ សុធារី / វិទ្យុ វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី2 ខែមករា ឆ្នាំ2014
មន្ត្រីអង្គការសង្គមស៊ីវិល ឲ្យដឹងថា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនមនុស្ស ១៥នាក់ ដែលក្នុងនោះមានព្រះសង្ឃ ៥អង្គផងនោះ នៅក្នុងបន្ទាយកងឆត្រយោងលេខ ៩១១ ដើម្បីសួរចម្លើយ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។
លោក មឿន តុលា ប្រធានកម្មវិធីផ្នែកកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលបានតាមដានករណីនេះ បានប្រាប់វីអូឌីថា នៅល្ងាចថ្ងៃទី០២ខែមករានេះ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក មាស ចាន់ពិសិទ្ធ បានចេញសាលដីកាឃុំខ្លួន លោកវន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ មន្ត្រីសហជីព និងព្រះសង្ឃចំនួន ១៥អង្គ/នាក់ ជាបណ្តោះអាសន្នរយៈពេល ៤៨ម៉ោងនៅបន្ទាយកងឆត្រយោងលេខ៩១១ ដោយលើកឡើងថា អ្នកទាំង១៥នាក់នោះ ញុះញង់កម្មករឲ្យតវ៉ាដោយហិង្សា និងអុកឡុកកម្មកររោងចក្រមួយចំនួន នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី២ មករា។
នៅម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ នេះ មានការប៉ះទង្គិចគ្នាមួយរវាងក្រុមកម្មករ មន្ត្រីសហជីព និងព្រះសង្ឃ ជាមួយក្រុមទ័ពឆត្រយោង៩១១ នៅមុខរោងចក្រយ៉ាកជីន ក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ខណៈដែលកម្មកររាប់ពាន់នាក់នៅតំបន់សេដកិច្ចពិសេសភ្នំពេញដែលនៅក្បែរនោះ តវ៉ាទាមទារឲ្យដោះលែងតំណាងរបស់ខ្លួន ៣នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួននៅព្រឹកនេះ។ តំណាងកម្មករទាំងបីនាក់នោះ ត្រូវបានសមត្ថកិច្ចចោទថាដឹកនាំកម្មករធ្វើកូដកម្ម តវ៉ាទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារក្នុងមួយខែ៕
Demonstration should also go to the nation wide doggy court, .. and have them trial by people court in stead ... they are not the real court they are wild wolf
ReplyDeleteDemonstration should also go to the nation wide doggy court, .. and have them trial by people court in stead ... they are not the real court they are wild wolf
ReplyDelete