Paris Peace Accords 23 Oct. 1991

Thursday, January 2, 2014

ព្រះរាជអាជ្ញា​ សាលា​ដំបូង​ សម្រេច​ ឃុំខ្លួន​មនុស្ស​ ១៥​នាក់​ ជា​បណ្តោះអាសន្ន​ នៅ​បន្ទាយទ័ព​ឆត្រយោង​៩១១​

ព្រះរាជអាជ្ញា​ សាលា​ដំបូង​ សម្រេច​ ឃុំខ្លួន​មនុស្ស​ ១៥​នាក់​ ជា​បណ្តោះអាសន្ន​ នៅ​បន្ទាយទ័ព​ឆត្រយោង​៩១១​


ដោយ៖​ តាត ឧត្តម និង ពេជ្រ សុធារី​ / វិទ្យុ វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី2 ខែមករា ឆ្នាំ2014

​មន្ត្រី​អង្គការ​​សង្គម​ស៊ីវិល ឲ្យ​ដឹងថា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកា​ឃុំខ្លួន​មនុស្ស ១៥​នាក់ ដែល​ក្នុងនោះ​មាន​ព្រះ​សង្ឃ ៥​អង្គ​ផង​នោះ នៅ​ក្នុង​បន្ទាយ​កង​ឆត្រយោង​លេខ ៩១១ ដើម្បី​សួរ​ចម្លើយ និង​រៀបចំ​សំណុំរឿង​​បញ្ជូន​ទៅ​តុលាការ​។​
​លោក មឿន តុលា ប្រធាន​កម្មវិធី​ផ្នែក​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ដែល​បាន​តាមដាន​ករណីនេះ បាន​​ប្រាប់​​វី​អូ​ឌី​ថា នៅ​ល្ងាច​ថ្ងៃទី​០២​ខែ​មករា​នេះ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក មាស ចាន់​ពិ​សិទ្ធ បាន​ចេញ​សាល​ដីកា​ឃុំខ្លួន​​ លោក​​វន់ ពៅ ប្រធាន​​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មន្ត្រី​សហជីព និង​ព្រះសង្ឃ​ចំនួន ១៥​អង្គ​/​នាក់ ជា​បណ្តោះ​អាសន្ន​​រយៈពេល ៤៨​ម៉ោង​នៅ​បន្ទាយ​​កង​ឆត្រយោង​លេខ​៩១១ ដោយ​លើកឡើង​ថា អ្នក​ទាំង​១៥​នាក់​នោះ ញុះញង់​​កម្មករ​ឲ្យ​តវ៉ា​ដោយ​ហិង្សា​ និង​អុកឡុក​កម្មករ​រោងចក្រ​មួយ​ចំនួន នៅ​ភូមិ​តាសេក សង្កាត់​កំបូល ខណ្ឌ​​ពោធិ៍​សែន​ជ័យ កាល​ពី​ព្រឹក​ថ្ងៃទី​២ មករា​។​
​វី​អូ​ឌី មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជុំវិញ​ការចាប់ខ្លួន​នេះ​នៅឡើយ​ទេ​។
នៅ​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ថ្ងៃទី​០២ ខែ​មករា ឆ្នាំ​២០១៤ នេះ មាន​ការប៉ះទង្គិច​គ្នា​មួយ​រវាង​ក្រុម​កម្មករ មន្ត្រី​សហជីព និង​ព្រះសង្ឃ ជាមួយ​ក្រុម​ទ័ព​ឆត្រយោង​៩១១ នៅ​មុខ​រោងចក្រ​យ៉ាក​ជីន ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ខណៈ​ដែល​កម្មករ​រាប់ពាន់​នាក់​នៅ​តំបន់​សេដ​កិច្ច​ពិសេស​ភ្នំពេញ​ដែល​នៅ​ក្បែរ​នោះ តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​តំណាង​របស់​ខ្លួន ៣​នាក់ ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នៅ​ព្រឹក​នេះ​។ តំណាង​កម្មករ​ទាំង​បី​នាក់​នោះ ត្រូវបាន​សមត្ថកិច្ច​ចោទថា​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​ក្នុង​មួយខែ​៕


2 comments:

  1. Anonymous11:43 PM

    Demonstration should also go to the nation wide doggy court, .. and have them trial by people court in stead ... they are not the real court they are wild wolf

    ReplyDelete
  2. Anonymous11:43 PM

    Demonstration should also go to the nation wide doggy court, .. and have them trial by people court in stead ... they are not the real court they are wild wolf

    ReplyDelete