Paris Peace Accords 23 Oct. 1991

Thursday, March 6, 2014

វេទិកា​សាធារណៈ របស់​ សម្ព័ន្ធ​សហជីព​ នឹង​ឆ្លុះ​បញ្ចាំង​ ស្ថានភាព​ សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា​បច្ចុប្បន្ន​

កិច្ចប្រជុំ​រវាង​សហជីពកម្មករ​និងថៅកែ ដើម្បី​ទាមទារតម្លើង​ប្រាក់ខែ​ពី ៦១ដុល្លារ​រហូតដល់​១២០ដុល្លារ
កិច្ចប្រជុំ​រវាង​សហជីពកម្មករ​និងថៅកែ ដើម្បី​ទាមទារតម្លើង​ប្រាក់ខែ​ពី ៦១ដុល្លារ​រហូតដល់​១២០ដុល្លារ
RFI/Ly Meng Hour

វេទិកា​សាធារណៈ របស់​ សម្ព័ន្ធ​សហជីព​ នឹង​ឆ្លុះ​បញ្ចាំង​ ស្ថានភាព​ សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា​បច្ចុប្បន្ន​

ដោយ ឯម មាឃ / RFI | ០៦​​​ មីនា ២០១៤
រដ្ឋាភិបាល​ មិន​អនុញ្ញាត ឱ្យ​ សម្ព័ន្ធ​សហជីព និង​សមាគម​ របស់​ កម្មករ​ និយោជិត និង​មន្ត្រី​រាជការ​ ចំនួន១៨ រៀបចំ​វេទិកាសាធារណៈ​ លើ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃទី០៨ ខែមីនា ឆ្នាំ​២០១៤​ ទេ។  ថ្វីបើ​ មាន​បម្រាម មេដឹកនាំ​ អង្គការ ​ទាំងនោះ​ អះអាងថា​ នឹង​នៅតែ​អនុវត្ត​គម្រោង​របស់​ខ្លួន ដោយ​អំពាវនាវ​ឱ្យ ​កម្មករ និយោជិត និង​មន្ត្រី រាជការ ចូលរួម​ក្នុង​វេទិកា​នោះ​ ឱ្យបាន​ច្រើន។  អ្នករៀបចំ​ បាន​អញ្ជើញ​ មន្ត្រី​រដ្ឋាភិបាល មន្ត្រី​តុលាការ និង​មន្ត្រី​ គណបក្ស​ សង្គ្រោះ​ជាតិ​ រួចរាល់​ហើយ នៅ​រង​ចាំតែ​ថ្ងៃនោះ​មកដល់។  ព្រឹត្តិការណ៍​នោះ​ នឹង​ឆ្លុះបញ្ចាំង​ ស្ថានភាព​សិទ្ធិមនុស្ស​ នៅ​កម្ពុជា​បច្ចុប្បន្ន។



1 comment: