
កិច្ចប្រជុំរវាងសហជីពកម្មករនិងថៅកែ ដើម្បីទាមទារតម្លើងប្រាក់ខែពី ៦១ដុល្លាររហូតដល់១២០ដុល្លារ
RFI/Ly Meng Hour
វេទិកាសាធារណៈ របស់ សម្ព័ន្ធសហជីព នឹងឆ្លុះបញ្ចាំង ស្ថានភាព សិទ្ធិមនុស្ស នៅកម្ពុជាបច្ចុប្បន្ន
រដ្ឋាភិបាល មិនអនុញ្ញាត ឱ្យ សម្ព័ន្ធសហជីព និងសមាគម របស់ កម្មករ និយោជិត និងមន្ត្រីរាជការ ចំនួន១៨ រៀបចំវេទិកាសាធារណៈ លើទីលានប្រជាធិបតេយ្យ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ទេ។ ថ្វីបើ មានបម្រាម មេដឹកនាំ អង្គការ ទាំងនោះ អះអាងថា នឹងនៅតែអនុវត្តគម្រោងរបស់ខ្លួន ដោយអំពាវនាវឱ្យ កម្មករ និយោជិត និងមន្ត្រី រាជការ ចូលរួមក្នុងវេទិកានោះ ឱ្យបានច្រើន។ អ្នករៀបចំ បានអញ្ជើញ មន្ត្រីរដ្ឋាភិបាល មន្ត្រីតុលាការ និងមន្ត្រី គណបក្ស សង្គ្រោះជាតិ រួចរាល់ហើយ នៅរងចាំតែថ្ងៃនោះមកដល់។ ព្រឹត្តិការណ៍នោះ នឹងឆ្លុះបញ្ចាំង ស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជាបច្ចុប្បន្ន។
The Community gathering to seek support from Australian government!
ReplyDelete