Paris Peace Accords 23 Oct. 1991

Sunday, November 20, 2016

គណៈ​មេធាវី​ អន្តរជាតិ ​​រក​ឃើញ​ ការ​រំលោភ​ ច្បាប់​ ជុំវិញ​ សវនាការ ​លោក នី ចរិយា | International lawyer committee finds violation of law surrounding hearing of Ny Chakriya

អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក នី ចរិយា ដើរ​ចូល​ក្នុង​បន្ទប់​សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាក់ទង​នឹង​សំណុំ​រឿង​ចោទ​ប្រកាន់​លោក​ពី​បទ​បរិហារកេរ្តិ៍ នៅ​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១៦។
អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក នី ចរិយា ដើរ​ចូល​ក្នុង​បន្ទប់​សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាក់ទង​នឹង​សំណុំ​រឿង​ចោទ​ប្រកាន់​លោក​ពី​បទ​បរិហារកេរ្តិ៍ នៅ​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០១៦។

គណៈ​មេធាវី​ អន្តរជាតិ ​​រក​ឃើញ​ ការ​រំលោភ​ ច្បាប់​ ជុំវិញ​ សវនាការ ​លោក នី ចរិយា

RFA / វិទ្យុ អាស៊ី សេរី | ១៨ វិច្ឆិកា ២០១៦


គណៈមេធាវី សហរដ្ឋ​ អាមេរិក ទទួល​បន្ទុក​ សិទ្ធិ​មនុស្ស (ABA Center for Human Rights) ជំរុញ​ ឱ្យ​រដ្ឋាភិបាល​ កម្ពុជា ត្រួត​ពិនិត្យ​ ច្បាប់ ​​ឡើង​វិញ​ ជុំវិញ​ ករណី​​ លោក នី ចរិយា អគ្គលេខាធិការ​ រង​ គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការ​បោះ​ឆ្នោត ដើម្បី​ ធានា​ ឱ្យ​បាន​ នូវ​ការ​ ប្ដេជ្ញា​ចិត្ត​ អនុវត្ត​ច្បាប់ ស្រប​តាម​ កាតព្វកិច្ច​​ អន្តរជាតិ។


​របាយកាណ៍​អង្កេត​មួយ​ជុំវិញ​ករណី​​លោក នី ចរិយា របស់​គណៈមេធាវី​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ក្រោយ​ការ​អង្កេត​សវនាការ​លោក នី ចរិយា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ផ្សាយ​ថា តុលាការ​ក្រុង​ភ្នំពេញ បាន​បរាជ័យ​ក្នុង​ធានា​នូវ​សិទ្ធិ​ជំនុំ​ជម្រះ​ដោយ​ស្មើ​ភាព​គ្នា​ចំពោះ​លោក នី ចរិយា ត្បិត​ភាគី​ដើម​បណ្តឹង​សុទ្ធ​តែ​អវត្តមាន​នៅ​ក្នុង​អង្គសវនាការ។ លើស​ពី​នេះ តុលាការ​ក៏​បាន​បដិសេធ​ចោល​នូវ​ការ​ព្យាយាម​ពន្យល់ និង​ដោះ​បន្ទុក​របស់​លោក នី ចរិយា ផង​ដែរ។

គណៈមេធាវី​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នឹង​តាម​ដាន​ករណី​នេះ​ជា​​បន្ត​ទៀត ព្រម​ទាំង​ស្នើ​ឱ្យ​កម្ពុជា​ លុប​ចោល​បទ​បរិហារកេរ្តិ៍​ចេញ​ពី​ក្រម​ព្រហ្មទណ្ឌ​ដែល​មាន​ខ្លឹមសារ​ផ្ទុយ​នឹង​និយាម​អន្តរជាតិ។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា លោក នី ចរិយា ដែល​ជា​អតីត​ប្រធាន​ការិយាល័យ​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ត្រូវ​បាន​ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ ​កាត់​ទោស​ឱ្យ​ជាប់​​​ពន្ធនាគារ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ៦​លាន​រៀល ក្រោម​បទ​ចោទ​បរិហារកេរ្តិ៍ បរិហារ​បង្កាច់​កេរ្តិ៍ និង​ពី​បទ​ប្រើប្រាស់​ឥទ្ធិពល​ដាក់​សម្ពាធ​លើ​តុលាការ​ខេត្ត​សៀមរាប។

ក្រៅ​ពី​បណ្ដឹង​បរិហារកេរ្តិ៍​នេះ លោក នី ចរិយា ក៏​កំពុង​ជាប់​បណ្ដឹង​មួយ​ទៀត​ដែរ គឺ​បណ្ដឹង​ទាក់ទង​នឹង​រឿង​អា​ស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដោយ​លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ពី​បទ​សមគំនិត​សូក​ប៉ាន់​សាក្សី៕

1 comment:

  1. Anonymous7:35 AM

    Since when does the HUN SEN and the Viet-controlled CPP regime in Phnom Penh care about the international lawyer committee or anything of that sort? It's the beast regime as one put it a few months back, remember? Esq. Theary Seng can attest to that, can't she?

    ReplyDelete