![]() |
| នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀង តាន់យុង (Nguyen Tan Dung) [ឆ្វេង] និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន សម្ពោធបង្គោលព្រំដែនលេខ៣០ និងកំណត់ផ្លូវជាតិ ក្បែរច្រកទ្វារព្រំដែនក្នុងខេត្តរតនគិរី និងខេត្តយ៉ាឡាយ ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥។ |
លោក ហ៊ុន សែន ថា, ការកែប្រែ ខ្នាតផែនទី ដើម្បី ងាយស្រួល បោះបង្គោល ព្រំដែន
RFA / វិទ្យុ អាស៊ី សេរី | ២៦ វិច្ឆិកា ២០១៦
ប្រមុខ ដឹកនាំ គណបក្ស ប្រជាជន កម្ពុជា បញ្ជាក់ ថា, ការកែប្រែ ខ្នាតផែនទី បោន (Bonne) ១/១០០.០០០ (មួយ លើ មួយរយពាន់) មកជាខ្នាត ផែនទី យូធីអឹម (UTM) ១/៥០.០០០ (មួយ លើ ហាសិបពាន់) វិញ គឺ ដើម្បី ងាយស្រួល ក្នុងការ កំណត់ ទីតាំង បោះបង្គោល ព្រំដែន។
ឆ្លើយតប ទៅនឹង សំណួរ របស់ អ្នកសួរ តាមបណ្ដាញ ទំនាក់ទំនង សង្គម ហ្វេសប៊ុក (Facebook) ឈ្មោះ Seangmeng Chhe, លោក ហ៊ុន សែន ឲ្យដឹង នៅថ្ងៃ ទី២៦ ខែវិច្ឆិកា ថា, មូលហេតុ ដែលរដ្ឋាភិបាល ត្រូវ ការបម្លែង ខ្នាតផែនទី ឲ្យបាន កាន់តែ ធំនេះ គឺ ដើម្បី កុំឲ្យ ពិបាក ក្នុងការ កំណត់ បោះបង្គោល ព្រំដែន រវាង កម្ពុជា និងវៀតណាម។
លោក នាយករដ្ឋមន្ត្រី បង្ហោះ នៅក្នុង បណ្ដាញ ទំនាក់ទំនង សង្គម របស់លោក ថា, ខ្នាតផែនទី ១ លើ ១០០ពាន់ គឺ លំបាក រកចំណុច ដើម្បី បោះបង្គោល ព្រំដែន ព្រោះ វា តូចពេក។ ដូចនេះ ត្រូវ ផ្ទេរមក ផែនទី យូធីអឹម ខ្នាត ១ លើ ៥០ពាន់ វិញ ទើប ងាយស្រួល វាស់វែង និងរកចំណុច ដើម្បី បោះបង្គោល ព្រំដែន។ លោក បញ្ជាក់ ថា, ដើម្បី ធានា ភាពត្រឹមត្រូវ ទើប ភាគី កម្ពុជា និងវៀតណាម ឯកភាព សរសេរ លិខិត រួមគ្នា សុំជំនាញការ របស់ បារាំង មកជួយ ផ្ទេរខ្នាត ផែនទីនេះ។
ប្រធានគណបក្សប្រជាជនកម្ពុជា រូបនេះបញ្ជាក់ថា រដ្ឋាភិបាលបារាំង បានយល់ព្រមតាមសំណើសុំរបស់លោកហើយ ប៉ុន្តែត្រូវរង់ចាំការឆ្លើយតបជាផ្លូវការប៉ុណ្ណោះ។ លើសពីនេះទៀត លោក ហ៊ុន សែន បានពន្យល់យ៉ាងពិស្ដារនៅលើហ្វេសប៊ុករបស់លោកពីរបៀបនៃការបង្រួញខ្នាតផែនទីដែលគេអាចផ្ទេរខ្នាតផែនទីនេះ រហូតដល់ ១ លើ ១០ពាន់ក៏មានដែរ។ ការពង្រីកផែនទីឲ្យកាន់តែធំនេះ គឺដើម្បីងាយស្រួលក្នុងការកំណត់ទីតាំងបោះបង្គោលព្រំដែន។
ទាក់ទងនឹងរឿងនេះដែរ មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី កាលពីថ្ងៃទី២៥ ខែវិច្ឆិកា បានថ្លែងគាំទ្រគំនិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចង់ផ្លាស់ប្ដូរខ្នាតផែនទីនេះ។ លោកថា អ្វីដែលលោក ហ៊ុន សែន លើកឡើង គឺជាបំណងប្រាថ្នាដែលលោកតែងតែគិតចង់បានដែរ៕
![នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀង តាន់យុង (Nguyen Tan Dung) [ឆ្វេង] និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន សម្ពោធបង្គោលព្រំដែនលេខ៣០ និងកំណត់ផ្លូវជាតិ ក្បែរច្រកទ្វារព្រំដែនក្នុងខេត្តរតនគិរី និងខេត្តយ៉ាឡាយ ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥។ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀង តាន់យុង (Nguyen Tan Dung) [ឆ្វេង] និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន សម្ពោធបង្គោលព្រំដែនលេខ៣០ និងកំណត់ផ្លូវជាតិ ក្បែរច្រកទ្វារព្រំដែនក្នុងខេត្តរតនគិរី និងខេត្តយ៉ាឡាយ ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥។](http://www.rfa.org/khmer/news/politics/cam-vn-vow-to-finish-border-demarcations-12262015054509.html/hunsen-vn620.jpg/@@images/e348eca9-ebe9-4731-9eaa-8fca6bdd801c.jpeg)
Mr. Sam Rainsy, please don't accept the request from Hun Sen, Ah Yong Yuon regarding the border demarcation between Cambodia and evil Vietnam. If you do, we will not support you anymore.
ReplyDeleteKhmer Yeurng
Scam Rainsy, you never brought in any investment into Cambodia. All you do is to scam people to support you to get power, payment from blackmailing Mr. Hun Sen to pay up, to hush you.
ReplyDeleteYou never advocated, showed any plan to improve the economy, all you did was to ask other nations to stop helping Cambodian people, trading with Cambodia.
You also tried to make deal with China in support China's claim to the sea. You angered USA in the process. USA has been trying to ensure the freedom of world trade in the sea passage, and you endorsed China's claim and control! No wonder President Obama never wanted to meet you, nor he ever mentioned your name.
Stop scamming will you, Rainsy?
I pray for Trumps to mass deport the bad Khmers from USA.
ReplyDelete