នាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស
ខេង ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ច
និងតែងតាំងមុខតំណែងអភិបាលថ្មីខេត្តកំពត នាសាលាខេត្តកំពត
នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦។
RFA/Yang Chandara
|
រដ្ឋាភិបាល ព្រមាន ចាត់វិធានការ ក្រុមសង្គមស៊ីវិល ដែលប្រមូល ពលរដ្ឋ ធ្វើបាតុកម្ម
RFA / វិទ្យុ អាស៊ី សេរី | ៩ តុលា ២០១៧
ក្រសួង មហាផ្ទៃ បញ្ជាទៅ អភិបាល គ្រប់-ខេត្ត-ក្រុង នៅទូទាំង ប្រទេស ឲ្យចាត់ វិធានការ ជាបន្ទាន់ ប្រឆាំង នឹងក្រុម អង្គការ សង្គមស៊ីវិល ទាំងឡាយណា ដែលធ្វើ សកម្មភាព ដោយពុំ បានចុះ បញ្ជីត្រឹមត្រូវ ឬធ្វើ សកម្មភាព ផ្ទុយពីច្បាប់ ស្ដីពី សមាគម និងអង្គការ មិនមែន រដ្ឋាភិបាល។
លិខិត ដែលចុះ ហត្ថលេខា ដោយរដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ លោក ស ខេង កាលពីថ្ងៃ ទី២ ខែតុលា បញ្ជាក់ ថា, អាជ្ញាធរ មានសមត្ថកិច្ច, មានសិទ្ធិក្នុងការបញ្ឈប់ ឬផ្អាកជាបន្ទាន់នូវសកម្មភាពរបស់សមាគម, ឬអង្គការ មិនមែន រដ្ឋាភិបាល ក្នុងស្រុក ដែលប្រតិបត្តិការ ដោយមិន បានជូន ដំណឹង ឬធ្វើ សកម្មភាព ផ្ទុយពីការ ជូនដំណឹង របស់ ក្រសួង។ លិខិត ដដែល ក៏តម្រូវ ឲ្យអាជ្ញាធរ ដែនដី ចាត់វិធានការ ប្រឆាំង សកម្មភាព របស់ សមាគម និងអង្គការ មិនមែន រដ្ឋាភិបាល ទាំងឡាយណា ដែលក្រសួង បានសម្រេច លុបឈ្មោះ ចេញ ពីបញ្ជី ឬផ្អាក សកម្មភាព រួចហើយ, តែ បន្តធ្វើ សកម្មភាព តទៀត ដោយខុសច្បាប់។
លោក ស ខេង បានរំឭកដល់អាជ្ញាធរដែនដីរបស់លោក ដោយសង្កត់ធ្ងន់ៗថា ឲ្យចាត់វិធានការជាបន្ទាន់ប្រឆាំងនឹងអង្គការសង្គមស៊ីវិលទាំងឡាយណា ដែលធ្វើសកម្មភាពប្រមូលពលរដ្ឋធ្វើបាតុកម្ម ឬធ្វើសកម្មភាពប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិជាដើម។ បន្ទាប់មក អាជ្ញាធរដែនដីត្រូវរាយការណ៍ជាបន្ទាន់អំពីចំណាត់ការទាំងនោះទៅក្រសួងវិញ។
ចំណាត់ការក្ដៅប្រឆាំងក្រុមអង្គការសង្គមស៊ីវិល ត្រូវគេមើលឃើញថា ធ្វើឡើងខណៈដែលការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខកាន់តែខិតកៀកមកដល់ ហើយកម្ដៅជាពិសេសចំពោះក្រុមសង្គមស៊ីវិលទាំងឡាយណា ដែលសកម្មក្នុងការរិះគន់រដ្ឋាភិបាល។ អាជ្ញាធរខ្មែរ បានប្រើប្រាស់ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ យ៉ាងមានប្រសិទ្ធភាព ធ្វើជាហេតុផលដើម្បីបញ្ឈប់ និងបណ្ដេញចេញអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួន។
វិទ្យាស្ថានជាតិប្រជាធិបតេយ្យរបស់អាមេរិក អង្គការមាតាធម្មជាតិ (Mother Nature) របស់លោក អាឡិច និងអង្គការសមធម៌ របស់លោក អៀង វុទ្ធី ព្រមទាំងបន្ទប់ស្ថានការណ៍ ដែលជាបណ្ដុំអង្គការសង្គមស៊ីវិលឃ្លាំមើលដំណើរការបោះឆ្នោត បានក្លាយជាផ្ទាំងស៊ីបនៃចំណាត់ការណ៍ក្ដៅរបស់រដ្ឋាភិបាលលោក ហ៊ុន សែន មួយរយៈពេលចុងក្រោយនេះ។
សហរដ្ឋអាមេរិក ធ្លាប់បានសម្បែងពីក្ដីព្រួយបារម្ភអំពីការអនុវត្តស្រេចតែអំពើចិត្ត របស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់នូវបទបញ្ញត្តិស្ដីពីការចុះបញ្ជី និងសារពើពន្ធ ក្នុងគោលដៅដើម្បីបំភិតបំភ័យ បំបិទ និងបណ្ដេញចេញក្រុមអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មិនឲ្យប្រតិបត្តិការនៅកម្ពុជា ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈការបិទកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) វិទ្យុអាស៊ីសេរី និងការបណ្ដេញចេញវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI ជាដើម៕
http://www.phnompenhpost.com/national/cnrp-vows-boycott-assembly
ReplyDelete"The beleaguered Cambodia National Rescue Party will boycott the upcoming National Assembly session, the party announced yesterday, while spokesman Son Chhay said he had received “assurances” from unidentified ambassadors that the government would not dissolve the party."
----------------
See? CNRP are working with foreign powers again. They are hinting that foreign powers will launch cruise missiles to decapitate Cambodian government if they go ahead with dissolving CNRP.
Other countries must not interfere with Cambodia's internal affair. If Mr. Hun Sen wants to put a way a traitor, and also an adulterer, he has his own sovereignty and law to do so. I am sure the Cambodians will stand behind him.
"CNRP are working with foreign powers"
DeleteTalking with ambassadors are working with foreign powers.
Shaking hands with foreigners are working with foreign powers.
Interviewed by foreigners are working with foreign powers.
Having lunches or dinners with foreigners are working with foreign powers.
If that's the case, then Hun Sen is working with foreign powers everyday. Did your mother teach you anything?
"They are hinting that foreign powers will launch cruise missiles to decapitate Cambodian government if they go ahead with dissolving CNRP."
DeleteIf you want to be a dog, be a good dog. Stop barking like a crazy dog.